ក្រុមហ៊ុនរបស់យើងប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូលចំនួន ៥ គឺមហិច្ឆតាខ្ពស់ ទំនុកចិត្តខ្ពស់លេខ ១ ខិតខំធ្វើការ និង កៃហ្សេន ដើម្បីធានាថាយើងផ្តល់នូវអ្វីដែលយើងបានសន្យាចំពោះខ្លួនយើងនិងអតិថិជន។ ដោយគិតអំពីគុណតម្លៃទាំង ៥ នេះសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនបានបង្ហាញដល់អតិថិជនថាយើងអាចធ្វើវាបាន!

SpaciaNet ប្តេជ្ញាចិត្តថានឹងធ្វើឲ្យមានការពេញចិត្តខ្ពស់បំផុតសម្រាប់ភ្ញៀវទាំងអស់។ យើងធ្វើអ្វីក៏ដោយដែលយើងអាចធ្វើបានដើម្បីធានាថាយើងអាចផ្តល់សេវាកម្មរបស់យើងដោយភាពត្រឹមត្រូវ និងបដិសណ្ឋារកិច្ចខ្ពស់បំផុត។ 

វ៉ា កូរ៉ា

នាយកប្រតិបត្តិ

ក្រុមការងាររបស់ពួកយើង​

យើងជាសហគមន៍តែមួយ តែងមានគោលគំនិត និង មហិច្ចតាតែមួយ ក្នុងការសម្រេចកិច្ចការផ្សេងៗ តែងស្ថិតក្រោមដំបូលតែមួយ។ ទីកន្លែងធ្វើការនិងមនុស្សជុំវិញពួកយើងបានមានឥទ្ធិពលដល់ពួកយើងក្នុងការធ្វើសកម្មភាព ការរីកចម្រើន និងប្រសើរឡើងជាងមុន

Va Kora

សហស្ថាបនិក

មានស្រុកកំណើតនៅប្រទេសកម្ពុជា ឆ្នាំកំណើត 1986។​ហើយបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ The University of Electro-Communications (UEC ) ។ គាត់បានធ្វើការនៅក្រុមហ៊ុន Rakuten ហើយសម្រេចចិត្តត្រលប់មកប្រទេសកំណើតរបស់គាត់វិញ ដោយបានបង្កើតក្រុមហ៊ុន Airxpress ជាមួយលោក Aoki ។ បេសកកម្មផ្ទាល់ខ្លួនរបស់គាត់គឺ “នាំកម្ពុជាទៅកាន់ពិភពលោក!

 

Wataru Aoki

សហស្ថាបនិក

មានស្រុកកំណើតនៅអូសាកា ឆ្នាំកំណើត1982 ។ បញ្ចប់ការសិក្សាពីសកលវិទ្យាល័យKobe Pharmaceutical University និងធ្លាប់មានបទពិសោធន៍នៅក្រុមហ៊ុនឱសថមួយដែលមានបទពិសោធន៍ជាឱសថការី។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ 2015 ដើម្បីបំពេញក្តីសុបិន្តនៃការធ្វើការនៅក្រៅប្រទេស។ ដោយលោកបានបង្កើតអង្គការក្រៅរដ្ឋាភិបាលមួយដែលមានឈ្មោះថាAct of Unity ដែលផ្តល់ការថែទាំសុខភាពសម្រាប់មនុស្សដែលមានចំណូលទាប។ នៅឆ្នាំ 2015 លោកក៏បានចូលរួមជាមួយលោក វ៉ា កូរ៉ាដើម្បីបង្កើតក្រុមហ៊ុន Airxpress និងជាកន្លែងដើម្បីភ្ជាប់ទេពកោសល្យវ័យក្មេងកម្ពុជាជាមួយនឹងប្រទេសជប៉ុន។

SpaciaNet ប្តេជ្ញាចិត្តថានឹងទទួលបានការពេញចិត្តខ្ពស់បំផុតសម្រាប់ភ្ញៀវទាំងអស់។ យើងធ្វើអ្វីក៏ដោយដែលយើងអាចធ្វើបានដើម្បីធានាថាយើងអាចផ្តល់សេវាកម្មរបស់យើងដោយភាពត្រឹមត្រូវល្បឿននិងបដិសណ្ឋារកិច្ចខ្ពស់បំផុត។ យើងនិយាយភាសាភ្ញៀវរបស់យើង។

 

កញ្ញា. Hana

អ្នកគ្រប់គ្រងទូទៅ

មានដើមកំណើតមកពីភូមិភាគអាគ្នេយ៍នៃប្រទេសកម្ពុជា នាងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Teikyoនៃប្រទេសជប៉ុន ។ នាងបានត្រលប់មកប្រទេសកម្ពុជាវិញ ហើយបានចូលបំពេញការងារជាមួយក្រុមហ៊ុន SpaciaNet Co. , Ltd. នៅឆ្នាំ 2019 ក្នុងនាមជាអ្នកឯកទេសផ្នែកធនធានមនុស្ស និង គណនេយ្យ នាងមានគោលបំណងគាំទ្រទេពកោសល្យវ័យក្មេងរបស់កម្ពុជាដើម្បីបង្កើតបរិយាកាសការងារប្រកបដោយភាពសប្បាយរីករាយនិងការសហការគ្នាទៅវិញទៅមក។

 

កញ្ញា. Jeffery

មន្រ្ដីផ្នែកលក់ និង ទីផ្សារ

Jefferyមានដើមកំណើតនៅភ្នំពេញ។នាងបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាភាសាចិនតាំងពីឆ្នាំ ២០១៥។ បច្ចុប្បន្ននាងជានិស្សិតឆ្នាំទី ១ នៅមជ្ឈមណ្ឌលសិក្សាបច្ចេកទេសធនាគារ CBS ផ្នែកគ្រប់គ្រងធនាគារ។ Jeffery បានចូលបម្រើការងារនៅSpacianetក្នុងឆ្នាំ២០១៩។ដោយសារសមត្ថភាពខាងភាសាបរទេស និង ការស្រាវជ្រាវ ធ្ងើឱ្យនាងក្លាយជាមន្រ្ដីផ្នែកលក់ និង ទីផ្សារ។នាងមើលឃើញថាថាមពលរបស់យុវជនជំនាន់ក្រោយជាកម្លាំងសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមានហើយនាងជឿជាក់ថាក្តីសុបិន្តទាំងអស់នឹងក្លាយជាការពិតប្រសិនបើយើងមានភាពក្លាហានដើម្បីតាមរក និង សម្រេចវា។

 
 

Ms. Lee Ma

គណនេយ្យករ

Lee Maa បានចូលបម្រើការងារនៅ SpaciaNet នៅដើមខែមករាឆ្នាំ ២០២០ ក្នុងនាមជាគណនេយ្យករដែលទទួលខុសត្រូវលើការងារផ្នែកគណនេយ្យយរួមមានការរៀបចំនិងអនុវត្តកំណត់ត្រាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ បច្ចុប្បន្ននេះនាងជានិស្សិតឆ្នាំទី ៤ នៅសាលាអន្តរជាតិ ខេមអេត។ នាងតែងផ្តល់នូវរបាយការណ៍ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពសម្រាប់ក្រុមហ៊ុនរបស់យើង។ ក្រៅពីនេះនាងមានចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងយល់ពីវប្បធម៌របស់ប្រទេសជប៉ុន។

 

Sign up for newsletter

{{errors_name}}
{{errors_email}}