កម្រងរូបភាព

ជាមួយការរៀបចំដ៏ស្រស់ស្អាត ស្របជាមួយពន្លឺធម្មជាតិ បរិយាកាសប្រកបដោយផាសុខភាព អ៊ីនធឺណែតល្បឿនលឿន ឧបករណ៍ប្រើប្រាស់បែបឧស្សាហម្មទំនើប ប្រព័ន្ធអេឡិចត្រូនិចដ៏ទាន់សម័យ ជាមួយនឹងការបំពាក់ម៉ាស៊ីនត្រជាក់ប្រកបដោយភាពឈ្លាសវៃ​ ទីតាំងលំដាប់ស្តង់ដារ។

S1509: បន្ទប់កេសរកូល (ជាន់ទី១៥)

ពហុបំណង សាល ដែលអាចបង្កើតកម្មវិធីគ្រប់ប្រភេទ គ្រប់រូបភាពដែលរួមមាន សន្និសីទកាសែត សិក្ខាសាលា​ ការតាំងពិពរណ៌នានា ត្រូវបានលើកទឹកចិត្តអោយបង្កើតនៅកេសរកូល។កេសរកូលជាបន្ទប់ដែលមានទំហំធំទូលាយ អាចទទួលអ្នកចូលរួមចាប់ពី១០០ទៅ១២០នាក់​ មិនត្រឹមតែប៉ុណ្ណោះបន្ទប់នេះ បានច្នៃប្រឌិតអោយមានតួនាទីជាច្រើនទៅតាមតម្រូវការរបស់អតិថិជនត្រូវការ ដែលមានរួមបញ្ចូលជាមួយសិល្ប:និយម ពាក្យពេចន៍លើកទឹកចិត្តសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃផងដែរ។​ប្រសិនបើលោកអ្នកក្រឡេកទៅមើលក្រៅបន្ទប់វិញ អ្នកនឹងរីករាយទស្សនាជាមួយនឹងទិដ្ឋភាពអគារ សម្រស់​ ភ្លើងពណ៌ និង ទេសភាពតាមដងទន្លេមេគង្គ នៅក្នុងទីក្រុង។

S1508: បន្ទប់ណាគ្រី (ជាន់ទី១៥)

ប្រសិនបើលោកអ្នកមានបំណង ការប្រជុំ វគ្គបណ្តុះបណ្តាល ការពិភាក្សាជាក្រុមក្តី ក្នុងចំនួនអ្នកចូលរួមចាប់ពី៣០ទី៤០នាក់,ណាគ្រីជាកន្លែងដ៏សមស្របបំផុតសម្រាប់កម្មវិធីរបស់លោកអ្នក។ បន្ទប់នេះត្រូវបានច្នៃប្រឌិតជាមួយនឹងឧបករណ៍ប្រើប្រាស់ គ្រឿងបរិក្ខារទំនើបៗ និង អាចរៀបចំចេញជារូបរាងខុសៗគ្នាទៅតាមអ្វីដែលជាការស្នើរសុំរបស់អតិថិជន។

S1505: បន្ទប់ស្ទូឌីយ៉ូ (ជាន់ទី១៥)

យើងផ្តល់ជូនបន្ទប់ទំហំ ៤៧.៤ ម៉ែត្រការ៉េក៏ដូចជាពន្លឺចាំងដ៏ស្រស់ស្អាត ព្រមទាំងសម្ភារៈថតតាមតម្រូវការ។លោកអ្នកនឹងមានលក្ខខណ្ឌល្អគ្រប់គ្រាន់ដើម្បីទទួលបានគុណភាពថតដែលប្រសើរជាងមុន មិនថាជាការផ្សាយផ្ទាល់ ឬ ការថតទុកជាមុន ។

Sign up for newsletter

{{errors_name}}
{{errors_email}}