កម្រងសំណួរ
តើអាចធ្វើការកក់ទុកតាមរបៀបណា?
លោកអ្នកអាចធ្វើការកក់ទុកទីតាំងរបស់យើងខ្ញុំតាមរយ:គេហទំព័រស្ពែស៊ាណែតឬគេហទំព័រហ្វេសបុក។
ប្រសិនបើជួល ១ ឬ ២ ម៉ោង តើមានតម្លៃប៉ុន្មាន?
សម្រាប់ការកក់រយ:ពេលត្រឹមតែ ១ ឬ ២ ម៉ោង ត្រូវបានសន្មតថាជាកន្លះថ្ងៃ តម្លៃស្មើពាក់កណ្តាលដែលមានក្នុងខិតបណ្ណ។
តើអ្វីជាគោលការណ៍ការលុបចោល?
ស្ពែស៊ាណែតនឹងធ្វើការផាកពិន័យចំនួន៣០%សម្រាប់ប្រាក់ទូទាត់ទាំងអស់ប្រសិនបើការលុបចោលមានរយ:ពេល៧ថ្ងៃមុនឬកម្មវិធីតែម្តង។ ៥០%នៃប្រាក់ចំនាយទាំងអស់ប្រសិនបើការកក់ត្រូវបានលុបចោលតិចជាង៧មុនថ្ងៃកម្មវិធីនិង ១០០% សម្រាប់ការលុបចោលថ្ងៃកម្មវិធីតែម្តង។
តើបន្ទប់នឹងរៀបចំជាមុនដែរឬទេ?
ពិតប្រាកដណាស់ បន្ទប់ប្រជុំរបស់លោកអ្នកនឹងត្រូវបានរៀបចំរួចរាល់។ លោកអ្នកគ្រាន់តែមកដល់និងរៀបចំកិច្ចប្រជុំតែប៉ុណ្ណោះ។
តើមានការពិភាក្សាផ្នែកការរៀបចំកម្មវិធីដែរឬទេ?
ក្រុមការងាររបស់យើងសូមផ្តល់នូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ការប្រឹក្សាយោបល់អំពីរបៀបនៃការរៀបចំកម្មវិធប្រកបដោយវិជ្ជាជីវ:និងលទ្ធផលល្អ។
តើមានប្រធានបទណាមួយដែលត្រូវបានហាមប្រាមមិនអោយជជែកដែរឬទេ?
ប្រសិនបើប្រធានបទណាដែលវាពាក់ព័ន្ធជាមួយការរើសអើងពូជសាសន៍ ការរើសអើង ឬក៏ចលនាដែលប្រើអំពើហិង្សា ប្រធានបទទាំងនេះមិនត្រូវបានអនុញ្ញាតឡើយ។
តើអ្នកមានន័យដូចម្តេចនៃការមានអគ្គីសនីរហូតនៅទីតាំងអ្នក?
កំឡុងពេលកម្មវិធី,ការដែលមានថាមពលគ្រប់គ្រាន់ វានឹងធ្វើអោយកិច្ចប្រជុំប្រកបដោយប្រសិទ្ធភាព។ ដូច្នេះហើយ ទើបស្ពែស៊ាណែតធ្វើការយកចិត្តទុកដាក់ទៅលើទៅភាពជោគជ័យលើកិច្ចប្រជុំសន្និសីទកាសែត ដែលជាតម្រូវការរបស់អ្នកនៅទីតាំងពួកយើង។
តើមានកន្លែងចតយានយន្តដែរឬទេ?
ចា/បាទ,លោកអ្នកអាចធ្វើការចតយានយន្តរបស់លោកអ្នកនៅទីតាំងDTT ឬ មុខអគាររៀបការA កំឡុងពេលកិច្ចប្រជុំ។
តើក្រុមហ៊ុនរបស់អ្នកស្ថិតនៅទីណា?
ស្ពែស៊ាណែតមានទីតាំងនៅទីក្រុងកេាះពេជ្រ ជានទី១៥ អគារ DTT Tower តាមដងវិថីសុភមង្គល កេាះពេជ្រ ភ្នំពេញ កម្ពុជា។
តើមានបន្ទប់ទំនេរសម្រាប់មើលក្មេងកំឡុងពេលប្រជុំដែរឬទេ?
ទេ! ប៉ុន្តែអ្នកអាចកក់បន្ទប់ផ្សេងទៀត ហើយពួកយើងនឹងគិតថ្លៃជួលតាមតម្រូវការរបស់លោកអ្នក។
មុនពេលចាប់ផ្តើមកម្មវិធី តើខ្ញុំអាចជជែកពីអ្វីដែលខ្ញុំចងបានដែរឬទេ?
អ្នកអាចមើលតាមរយះគេហទំព័ររបស់ពួកយើង website-spaciaNet.com រួចចុចលើប្រអប់ឆាត។ បន្ទាប់មកក្រុមការងាររបស់ពួកយើងនឹងជួយអ្នកដែលអាចធ្វើទៅបាន ឬអ្នកអាចទាក់ទងលើសេចក្តីប្រកាសបិទតាមបន្ទប់ប្រជុំ។
ក្នុងអំឡុងពេលកម្មវិធី តើខ្ញុំអាចនិយាយពីបញ្ហាភ្លាមដោយរបៀបណា?
អ្នកអាចមើលតាមរយះគេហទំព័ររបស់ពួកយើង website-spaciaNet.com រួចចុចលើប្រអប់ឆាត។ បន្ទាប់មកក្រុមការងាររបស់ពួកយើងនឹងជួយអ្នកដែលអាចធ្វើទៅបាន ឬអ្នកអាចទាក់ទងលើ សេចក្តីប្រកាស បិទតាមបន្ទប់ប្រជុំ។
បន្ទាប់ពីចប់កម្មវិធី តើខ្ញុំអាចនិយាយពីបញ្ហាភ្លាមដោយរបៀបណា?
សូមទាក់ទងក្រុមការងារពួកយើងនៅលើ សេចក្តីប្រកាស បិទតាមបន្ទប់ប្រជុំ។ ដូច្នេះទើបពួកយើងនឹងទៅជួបអ្នកសម្រាប់ពត៌មានបន្ថែម។
ត្រូវការជំនួយមែនទេ?
សម្រាប់ពត៌មានបន្ថែម
ទំនាក់ទំនងលេខទូរស័ព្ទ៖
+៨៥៥ ៩៣ ២៩៣ ៥២៥ +៨៥៥ ៩៦ ៨៥៥ ៨៤៩៣ +៨៥៥ ៩៩ ៩៩៤ ៥៧៧
អ៊ីម៉ែល៖
theara.rin@spacianet.com / sovanney.lam@spacianet.com